លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ថ្លែង នៅ ក្នុង កិច្ចប្រជុំ រដ្ឋសភា កាលពី ថ្ងៃ ម្សិលមិញ ។ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ថ្លែង នៅ ក្នុង កិច្ចប្រជុំ រដ្ឋសភា កាលពី ថ្ងៃ ម្សិលមិញ ។ ហេង ជីវ័នរដ្ឋមន្ត្រី យុត្តិធម៌ ចូល បំភ្លឺ សភា ពេល តំណាង រាស្រ្ត ម្ចាស់ សំណួរ ធ្វើ ពហិការThứ sáu, ngày 10 tháng 6 năm 2016មាស សុខជាភ្នំពេញៈ រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ កាលពី ម្សិលមិញ បាន ចូល ឆ្លើយ បំភ្លឺ នៅ ក្នុង សម័យ ប្រជុំ រដ្ឋសភា ក្នុង ពេល តំណាង រាស្ត្រ បក្ស ប្រឆាំង ដែល KOR ម្ចាស់ សំណួរ ធ្វើ ពហិការ ដែល នាំ ឲ្យ មាន ការ រិះគន់ ថា មិន ទទួល ខុស ត្រូវ និង គោរព សភា ខណៈ មាន តែ តំណាង រាស្រ្ត បក្ស កាន់ អំណាច ៥៩ រូប ចូលរួម ក្នុង សម័យ ប្រជុំ នេះ ហើយ មិន បាន សួរ សំណួរ អ្វី ទាល់ តែ សោះ ទៅ កាន់ រដ្ឋមន្រ្តី ប៉ុន្តែ ការ ចោទ នេះ ត្រូវ បាន មន្ត្រី បក្ស ប្រឆាំង ច្រាន ចោល ភ្លាមៗ និង ថា នឹង ស្នើ ឲ្យ បំភ្លឺ ម្ដង ទៀត។មុនពេលឆ្លើយសំណួរដែលស្នើឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឆ្លើយផ្ទាល់មាត់ក្នុងរដ្ឋសភាពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងការចាប់ខ្លួន និងការឃុំខ្លួនតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ សមាជិកព្រឹទ្ធសភា សកម្មជនសិទ្ធិមនុស្ស និងអ្នកដទៃទៀតលោក អង្គ វង្សវឌ្ឍានា បានសម្ដែងការសោកស្តាយចំពោះពហិការរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមិនចូលរួមសម័យប្រជុំសភា និងបានស្តីបន្ទោសចំពោះពហិការនេះដោយថ្លែងថាមិនទទួលខុសត្រូវ និងគោរពរដ្ឋសភា។ឆ្លើយតប នឹង ការ ចោទ ដែល ថា រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ អាច ធ្វើ សេចក្តី បង្គាប់ ទៅ អគ្គ ព្រះរាជអាជ្ញា និង ព្រះរាជ អាជ្ញា ឲ្យ ផ្អាក សំណុំ រឿង លោក អង្គ វង្ស វឌ្ឍានា បាន បញ្ជាក់ ថា រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ មិន អាច ធ្វើ សេចក្តី បង្គាប់ ទៅ អគ្គព្រះរាជអាជ្ញា និង ព្រះរាជអាជ្ញា ឲ្យ ផ្អាក សំណុំ រឿង ព្រហ្មទណ្ឌ បាន ទេ ។ ប៉ុន្តែ លោក បាន បញ្ជាក់ ថា រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ អាច ធ្វើ សេចក្តី បង្គាប់ ឲ្យ ចោទ លើ បទល្មើស ណា ដែល រកឃើញ ការពិត ។លោក អង្គ វង្សវឌ្ឍានា បាន បន្ត ថា ៖ «KOR ទូទៅ អំណាច នេះ ទុក ប្រើ នៅ ពេល រដ្ឋមន្រ្តី យុត្តិធម៌ ពិនិត្យ ឃើញ ថា មាន ការ ខ្វះខាត ការ អនុវត្ត ច្បាប់ ជាពិសេស ចំពោះ បទល្មើស ធ្ងន់ធ្ងរ ដែល ប៉ះពាល់ សន្តិសុខ ជាតិ» ។ប៉ុន្តែ លោក បាន បញ្ជាក់ ថា ចាប់ តាំងពី ក្រម នីតិវិធី ព្រហ្មទណ្ឌ ត្រូវ បាន អនុវត្ត ក្រសួង យុត្តិធម៌ មិន ដែល ប្រើ អំណាច នេះ ទេ ។លោក បាន បន្ត ថា ៖ «រដ្ឋមន្រ្តី យុត្តិធម៌ KOR សមាជិក រដ្ឋាភិបាល ហើយ មាន តួនាទី KOR ផ្លូវ នៃ ទំនាក់ ទំនង ទៅ វិញ ទៅ មក រវាង អំណាច តុលាការ និង អំណាច ដទៃៗ ទៀត ដែល មាន ចែង ក្នុង រដ្ឋធម្មនុញ្ញ កម្ពុជា KOR ពិសេស ស្ថាប័ន នីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ។ ប៉ុន្តែ រដ្ឋមន្រ្តី យុត្តិធម៌ មិន មាន សិទ្ធិ ជ្រៀត ជ្រែក សេចក្តី សម្រេច នៅ ក្នុង ដំណើរ ការ របស់ ចៅក្រម បាន ទេ» ។ពាក់ព័ន្ធ នឹង ការ ចាប់ ខ្លួន និង ការ ឃុំ ខ្លួន បណ្តោះ អាសន្ន លោក អង្គ វង្សវឌ្ឍានា បាន ប្រាប់ តំណាង រាស្រ្ត ៥៩ នាក់ របស់ គណបក្ស ប្រជាជន កម្ពុជា ថា ផ្អែក តាម ក្រម នីតិវិធី ព្រហ្មទណ្ឌ នៃ ព្រះរាជាណាចក្រ កម្ពុជា ចៅក្រម ស៊ើបសួរ នៃ សាលា ដំបូង សាលា ឧទ្ធរណ៍ មាន សិទ្ធិ អំណាច ឃុំ ខ្លួន បណ្តោះ អាសន្ន ទៅ លើ ជន ជាប់ចោទ ហើយ ចៅក្រម ស៊ើប សួរ អនុវត្ត តួនាទី របស់ ខ្លួន ដោយ ឯករាជ្យ ដើម្បី ស្វែងរក ការពិត ។ប៉ុន្តែ លោក ថា ការ ឃុំ ខ្លួន បែប នេះ អាច អនុវត្ត បាន លុះត្រា តែ ចាំបាច់ ដែល ត្រូវ បាន ចោទ ពី បទ ព្រហ្មទណ្ឌ ឬ បទល្មើស មជ្ឈិម ដែល ច្បាប់ ផ្តន្ទាទោស ឲ្យ ជាប់ ពន្ធនាគារ មួយ ឆ្នាំ ឬ ជាង មួយ ឆ្នាំ ហើយ ការ ឃុំ ខ្លួន នេះ គឺ ដើម្បី ទុក ជន ជាប់ ចោទ ឲ្យ តុលាការ ចាត់ ការ តាម នីតិវិធី ដើម្បី ធានា សន្តិសុខ សម្រាប់ ជន ជាប់ ចោទ និង ដើម្បី ធានា សណ្តាប់ ធ្នាប់ សាធារណៈ ។ចំពោះ ការ ឃុំ ខ្លួន បណ្តោះ អាសន្ន ក្នុង បទល្មើស ព្រហ្មទណ្ឌ លោក អង្គវង្សវឌ្ឍានា បាន អះអាង ថា ជន ជាប់ ចោទ ត្រូវ តែ ឃុំ ខ្លួន មិន លើស ៦ ខែ ប៉ុន្តែ ចៅក្រម ស៊ើបសួរ អាច ពន្យារ ពេល ការ ឃុំ ខ្លួន បណ្តោះ អាសន្ន ម្តង ៦ ខែ ដោយ ផ្អែក ទៅ លើ ហេតុផល សមស្រប ។លោក បន្ថែម ថា ចៅក្រម ស៊ើបសួរ អាច សម្រេច ពន្យារពេល ការ ឃុំ ខ្លួន បណ្តោះ អាសន្ន តែ ពីរ ដង ហើយ លោក ថា ចំពោះ បទល្មើស មជ្ឈិម ចៅក្រម ស៊ើបសួរ អាច ឃុំ ខ្លួន បណ្តោះ អាសន្ន មិន លើស ៤ ខែ ប៉ុន្តែ អាច ពន្យារ ពេល ការ ឃុំ ខ្លួន បណ្តោះ អាសន្ន បាន តែ ម្តង មិន លើស ២ ខែ។គួរឲ្យកត់សម្គាល់ផងដែរថាបន្ទាប់ពីលោក អង្គ វង្សវឌ្ឍានា បញ្ចប់ការឆ្លើយសំណួរនៅក្នុងសម័យប្រជុំសភាមិនមានតំណាងរាស្រ្តណាមួយរបស់គណបក្សប្រជាជនកម្ពុជាសួរសំណួរទៅរដ្ឋមន្រ្តីយុត្តិធម៌ទេក្រៅតែពីតំណាងរាស្រ្ត លោក ជាម យៀប និងលោក ឈាង វុន បានយកវេទិកានៃសម័យប្រជុំនេះវាយប្រហារ និងរិះគន់តំណាងរាស្រ្តបក្សសង្គ្រោះជាតិដែលបានធ្វើពហិការចូលប្រជុំជាពិសេសលោក កឹម សុខា ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ និងញត្តិសុំការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តដែលដាក់ទៅរដ្ឋសភាដោយបក្សសង្គ្រោះជាតិ។លោក ឈាង វុន បានថ្លែងថា៖ « [ពហិការ] នេះជាទម្លាប់របស់គណបក្សប្រឆាំង។ ទម្លាប់របស់ពួកគេពេលខ្លះនៅពេលរដ្ឋមន្រ្តីកំពុងឆ្លើយសំណួរពួកគេដើរចេញ។ ជាការមើលងាយទៅលើស្ថាប័នកំពូលដែលជារដ្ឋសភាយើងមិនអាចទទួលយកបានទេ»។ពាក់ព័ន្ធនឹងញត្តិសុំការពារអភ័យឯកសិទ្ធិលោក ជាម យៀប និង លោក ឈាង វុន បានអះអាងថាអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តគណបក្សប្រឆាំងមិនអាចការពារដោយរដ្ឋសភាបានទេដោយសារបានបំពានច្បាប់។លោក កឹម សុខា ឥឡូវនេះកំពុងប្រឈមនឹងការចាប់ខ្លួនបន្ទាប់ពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ៦៨ រូបអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីពាក់ព័ន្ធនឹងការចោទពី
đang được dịch, vui lòng đợi..