លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ថ្លែង នៅ ក្នុង កិច្ចប្រជុំ រដ្ឋសភា កាលពី ថ្ងៃ ម្សិលមិញ ។ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ ថ្លែង នៅ ក្នុង កិច្ចប្រជុំ រដ្ឋសភា កាលពី ថ្ងៃ ម្សិលមិញ ។ ហេង ជីវ័នរដ្ឋមន្ត្រី យុត្តិធម៌ ចូល បំភ្លឺ សភា ពេល តំណាង រាស្រ្ត ម្ចាស់ សំណួរ ធ្វើ ពហិការThứ sáu, ngày 10 tháng 6 năm 2016មាស សុខជាភ្នំពេញៈ រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ កាលពី ម្សិលមិញ បាន ចូល ឆ្លើយ បំភ្លឺ នៅ ក្នុង សម័យ ប្រជុំ រដ្ឋសភា ក្នុង ពេល តំណាង រាស្ត្រ បក្ស ប្រឆាំង ដែល KOR ម្ចាស់ សំណួរ ធ្វើ ពហិការ ដែល នាំ ឲ្យ មាន ការ រិះគន់ ថា មិន ទទួល ខុស ត្រូវ និង គោរព សភា ខណៈ មាន តែ តំណាង រាស្រ្ត បក្ស កាន់ អំណាច ៥៩ រូប ចូលរួម ក្នុង សម័យ ប្រជុំ នេះ ហើយ មិន បាន សួរ សំណួរ អ្វី ទាល់ តែ សោះ ទៅ កាន់ រដ្ឋមន្រ្តី ប៉ុន្តែ ការ ចោទ នេះ ត្រូវ បាន មន្ត្រី បក្ស ប្រឆាំង ច្រាន ចោល ភ្លាមៗ និង ថា នឹង ស្នើ ឲ្យ បំភ្លឺ ម្ដង ទៀត។មុន ពេល ឆ្លើយ សំណួរ ដែល ស្នើឲ្យ រដ្ឋមន្រ្តី ក្រសួង យុត្តិធម៌ ឆ្លើយ ផ្ទាល់ មាត់ ក្នុង រដ្ឋសភា ពាក់ព័ន្ធ នឹង ការ អនុវត្ត ច្បាប់ និង ការ ចាប់ ខ្លួន និង ការ ឃុំ ខ្លួន តំណាង រាស្រ្ត គណបក្ស សង្គ្រោះ ជាតិ សមាជិក ព្រឹទ្ធសភា សកម្មជន សិទ្ធិ មនុស្ស និង អ្នក ដទៃ ទៀត លោក អង្គ វង្សវឌ្ឍានា បាន សម្ដែង ការ សោកស្តាយ ចំពោះ ពហិការ របស់ តំណាងរាស្រ្ត គណបក្ស សង្គ្រោះ ជាតិ មិន ចូលរួម សម័យ ប្រជុំ សភា និង បាន ស្តី បន្ទោស ចំពោះ ពហិការ នេះ ដោយ ថ្លែង ថា មិន ទទួល ខុស ត្រូវ និង គោរព រដ្ឋសភា ។ឆ្លើយតបនឹងការចោទដែលថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាចធ្វើសេចក្តីបង្គាប់ទៅអគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាឲ្យផ្អាកសំណុំរឿងលោក អង្គ វង្សវឌ្ឍានាបានបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌មិនអាចធ្វើសេចក្តីបង្គាប់ទៅអគ្គព្រះរាជអាជ្ញា និងព្រះរាជអាជ្ញាឲ្យផ្អាកសំណុំរឿងព្រហ្មទណ្ឌបានទេ។ ប៉ុន្តែលោកបានបញ្ជាក់ថារដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាចធ្វើសេចក្តីបង្គាប់ឲ្យចោទលើបទល្មើសណាដែលរកឃើញការពិត។លោក អង្គ វង្សវឌ្ឍានា បានបន្តថា៖ «ជាទូទៅអំណាចនេះទុកប្រើនៅពេលរដ្ឋមន្រ្តីយុត្តិធម៌ពិនិត្យឃើញថាមានការខ្វះខាតការអនុវត្តច្បាប់ជាពិសេសចំពោះបទល្មើសធ្ងន់ធ្ងរដែលប៉ះពាល់សន្តិសុខជាតិ»។ប៉ុន្តែ លោកបានបញ្ជាក់ថា ចាប់តាំងពីក្រមនីតិវិធីព្រហ្មទណ្ឌត្រូវបានអនុវត្តក្រសួងយុត្តិធម៌មិនដែលប្រើអំណាចនេះទេ។លោកបានបន្តថា៖ «រដ្ឋមន្រ្តីយុត្តិធម៌ជាសមាជិករដ្ឋាភិបាលហើយមានតួនាទីជាផ្លូវនៃទំនាក់ទំនងទៅវិញទៅមករវាងអំណាចតុលាការ និងអំណាចដទៃៗទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជាជាពិសេសស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ប៉ុន្តែរដ្ឋមន្រ្តីយុត្តិធម៌មិនមានសិទ្ធិជ្រៀតជ្រែកសេចក្តីសម្រេចនៅក្នុងដំណើរការរបស់ចៅក្រមបានទេ»។ពាក់ព័ន្ធនឹងការចាប់ខ្លួន និងការឃុំខ្លួនបណ្តោះអាសន្នលោក អង្គ វង្សវឌ្ឍានា បានប្រាប់តំណាងរាស្រ្ត ៥៩ នាក់របស់គណបក្សប្រជាជនកម្ពុជាថាផ្អែកតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចៅក្រមស៊ើបសួរនៃសាលាដំបូងសាលាឧទ្ធរណ៍មានសិទ្ធិអំណាចឃុំខ្លួនបណ្តោះអាសន្នទៅលើជនជាប់ចោទហើយចៅក្រមស៊ើបសួរអនុវត្តតួនាទីរបស់ខ្លួនដោយឯករាជ្យដើម្បីស្វែងរកការពិត។ប៉ុន្តែលោកថាការឃុំខ្លួនបែបនេះអាចអនុវត្តបានលុះត្រាតែចាំបាច់ដែលត្រូវបានចោទពីបទព្រហ្មទណ្ឌ ឬបទល្មើសមជ្ឈិមដែលច្បាប់ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំ ឬជាងមួយឆ្នាំហើយការឃុំខ្លួននេះគឺដើម្បីទុកជនជាប់ចោទឲ្យតុលាការចាត់ការតាមនីតិវិធីដើម្បីធានាសន្តិសុខសម្រាប់ជនជាប់ចោទ និងដើម្បីធានាសណ្តាប់ធ្នាប់សាធារណៈ។
ចំពោះការឃុំខ្លួនបណ្តោះអាសន្នក្នុងបទល្មើសព្រហ្មទណ្ឌលោក អង្គវង្សវឌ្ឍានា បានអះអាងថាជនជាប់ចោទត្រូវតែឃុំខ្លួនមិនលើស ៦ ខែប៉ុន្តែចៅក្រមស៊ើបសួរអាចពន្យារពេលការឃុំខ្លួនបណ្តោះអាសន្នម្តង ៦ ខែដោយផ្អែកទៅលើហេតុផលសមស្រប។
លោកបន្ថែមថាចៅក្រមស៊ើបសួរអាចសម្រេចពន្យារពេលការឃុំខ្លួនបណ្តោះអាសន្នតែពីរដងហើយលោកថាចំពោះបទល្មើសមជ្ឈិមចៅក្រមស៊ើបសួរអាចឃុំខ្លួនបណ្តោះអាសន្នមិនលើស ៤ ខែប៉ុន្តែអាចពន្យារពេលការឃុំខ្លួនបណ្តោះអាសន្នបានតែម្តងមិនលើស ២ ខែ។
គួរឲ្យកត់សម្គាល់ផងដែរថាបន្ទាប់ពីលោក អង្គ វង្សវឌ្ឍានា បញ្ចប់ការឆ្លើយសំណួរនៅក្នុងសម័យប្រជុំសភាមិនមានតំណាងរាស្រ្តណាមួយរបស់គណបក្សប្រជាជនកម្ពុជាសួរសំណួរទៅរដ្ឋមន្រ្តីយុត្តិធម៌ទេក្រៅតែពីតំណាងរាស្រ្ត លោក ជាម យៀប និងលោក ឈាង វុន បានយកវេទិកានៃសម័យប្រជុំនេះវាយប្រហារ និងរិះគន់តំណាងរាស្រ្តបក្សសង្គ្រោះជាតិដែលបានធ្វើពហិការចូលប្រជុំជាពិសេសលោក កឹម សុខា ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទ និងញត្តិសុំការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តដែលដាក់ទៅរដ្ឋសភាដោយបក្សសង្គ្រោះជាតិ។
លោក ឈាង វុន បានថ្លែងថា៖ « [ពហិការ] នេះជាទម្លាប់របស់គណបក្សប្រឆាំង។ ទម្លាប់របស់ពួកគេពេលខ្លះនៅពេលរដ្ឋមន្រ្តីកំពុងឆ្លើយសំណួរពួកគេដើរចេញ។ ជាការមើលងាយទៅលើស្ថាប័នកំពូលដែលជារដ្ឋសភាយើងមិនអាចទទួលយកបានទេ»។
ពាក់ព័ន្ធនឹងញត្តិសុំការពារអភ័យឯកសិទ្ធិលោក ជាម យៀប និង លោក ឈាង វុន បានអះអាងថាអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្តគណបក្សប្រឆាំងមិនអាចការពារដោយរដ្ឋសភាបានទេដោយសារបានបំពានច្បាប់។
លោក កឹម សុខា ឥឡូវនេះកំពុងប្រឈមនឹងការចាប់ខ្លួនបន្ទាប់ពីតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ៦៨ រូបអនុញ្ញាតឲ្យតុលាការបន្តនីតិវិធីពាក់ព័ន្ធនឹងការចោទពី
đang được dịch, vui lòng đợi..
